ព័ត៌មានជាតិ

Update៖ សន្តិសុខម្នាក់បើករថយន្តថយក្រោយចត ប៉ះម៉ូតូនិស្សិតស្រីវ៉ាន់ដារងរបួស

ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង៥០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្តភ្ញៀវទៅចត ថយបុកម៉ូតូភ័យស្លន់ស្លោ ដាក់លេខទៅបុករបាំងពុះទ្រូងផ្លូវ និងបណ្ដាលឲ្យនិស្សិតស្រីម្នាក់រងរបួស ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំណប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខវិទ្យាស្ថាន វ៉ាន់ដា។

ដំណើររឿង៖ មុនពេលកើតហេតុ គេបានឃើញបុរសជាសន្តិសុខម្នាក់បើករថយន្ត
ម៉ាកព្រុស ព៌ណស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BA-0346 មួយគ្រឿងថយក្រោយ ដើម្បីចូលចំណតស្របពេលនោះ ក៏និស្សិតស្រីម្នាក់ជិះម៉ូតូម៉ាក ស្គូបពីមួយគ្រឿង មកដល់ប៉ះដួលធ្វើឲ្យនាងរងរបួសត្រង់ជើងម្ខាង។ ពេលនោះ ទំនងជាបុរសជាសន្តិសុខនោះភ័យ ក៏បើករថយន្តទៅមុខបោះពួយយ៉ាងលឿនដូចហោះ ទៅបុករនាំងពុះចែកទ្រូងផ្លូវបាក់អស់ចំនួន ២កំណាត់ រួចហើយរូបគេចុះគេចខ្លួនបាត់ ចំណែកឯរថយន្តក៏រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុ និស្សិតស្រីរងគ្រោះត្រូវបានមិតភក្តិដឹកតាមម៉ូតូយកទៅកាន់មន្ទីរពេទ្យភ្លាម ហើយកម្លាំងអាជ្ញាធរ ខណ្ឌបឹងកេងកងចុះមកដល់ ហៅរថយន្តមកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំធ្វើការដោះស្រាយតាមនីតិវីធី៕

មតិយោបល់