ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ភាពយន្ត​កំប្លែង​ទាក់ទង​នឹង គឹម ជុង​អ៊ុន ក្រុមហ៊ុន​ Sony Pictures លុបចោល​ការចេញផ្សាយ​

​ក្រុមហ៊ុន Sony Pictures បាន​សម្រេចចិត្ត​លុបចោល​ការចេញផ្សាយ​ជាមួយ​នឹង​រឿង​ដ៏​ចម្រូងចម្រាស់​បែប​កំប្លែង​មួយ ក្រោម​ចំណងជើង​ថា The Interview បន្ទាប់​ពី​រោងកុន​មិន​ព្រម​ទទួល​ដាក់​បញ្ជាំង​នោះ ។​​រឿង The Interview នេះ​ដែរ​សម្តែង​ដោយ Seth Rogen និង James Franco ដោយ​ដើរតួ​ជា​អ្នកស៊ើប​ការសម្ងាត់ ដើម្បី​សម្លាប់​មេដឹកនាំ​កូរ៉េ ខាងជើង Kim Jong-Un ។​
​ការសម្រេចចិត្ត​មិន​ដាក់​បញ្ជាំង​នេះ បន្ទាប់​ពី​ពួក Hacker ដែល​បាន​អនុវត្ត​ការវាយប្រហារ ក្នុង​រយៈពេល​ចុងក្រោយ​លើ Sony Pictures និង គម្រាម​ជា​បន្តបន្ទាប់​ទៀត បើសិន​នៅ​ដាក់​បញ្ជាំង ពួកគេ​នឹង​ផ្តើម​ដំណើរ Hack សារជាថ្មី ។ ក្រោយ​ការព្រមាន​នេះ ការដាក់​បញ្ជាំង​នៅ ញ៉ូវ​យ៉​ក ជា​លើកដំបូង ក៏​ត្រូវ​បាន​លុបចោល ។​
​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមហ៊ុន Sony Pictures ម្នាក់ បានឲ្យដឹងថា “​យើង​គឺ​មាន​ការ​អន់ចិត្ត​យ៉ាងខ្លាំង​នៅពេល​ដែល​បង្ក្រាប​ការ​ចែកចាយ​រឿងនេះ ដោយ​បិទ​សិទ្ធ​ក្នុង​ការ​បញ្ជេញមតិ​របស់​យើង តាមរយៈ​ខ្សែភាពយន្ត​នោះ ” ៕​
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ៖

_75827240_korea

មតិយោបល់