ព័ត៌មានជាតិ

រថយន្តព្រុសមួយគ្រឿងបើកលឿនដូចហោះ ទៅបុកបង្គោលភ្លើងរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ មានករណីរថយន្តបើកបុកបង្គោលភ្លើង ស្ថិតតាមបណ្ដោយផ្លូវជាតិ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក TOYOTA PRIUS ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BC-7660 ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកខាងលើ បើកយ៉ាងលឿនដូចហោះ ទៅបុកបង្គោលភ្លើង និងឃឿនផ្លូវ បណ្ដាលឲ្យរងការខូចខាតទៅមុខលែងរួច ចុះពីរថយន្តគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែងុកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់