ព័ត៌មានជាតិ

គ្រោះទឹកជំនន់ បណ្តាលអោយប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួននៅ និងបណ្ដាលឲ្យខូចផ្លូវលំ ចំនួន០៣កន្លែង

សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១០ ខែ០៩ ឆ្នាំ២០១៩ មានទឹកជំនន់នៅត្រង់ចំណុចភូមិរមៀត និងភូមិចារចាស់ ឃុំស្លែងស្ពា ស្រុកស្រីស្នំ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនគរបាលស្រុកបានប្រាប់អោយដឹងថា គ្រោះទឹកជំនន់ដែលបណ្តាលធ្វើអោយប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋមួយចំនួននៅ និងបណ្ដាលឲ្យខូចផ្លូវលំ ចំនួន០៣កន្លែង ចាប់ពីស្ពាន អូរត្រាច ទល់ចារចាស់ ប្រវែង១៥០ម៉ែត្រ ពីភូមិរមៀតខាងកើតភូមិគោកគ្រួសប្រវែង ២៥០ ម៉ែត្រ ខាងកើតភូមិរមៀតប្រវែង១៣០ ម៉ែត្រ។ ដែលសរុបការខូចខាត ខូចផ្លូវថ្នល់ប្រហែល៣០ ភាគរយ ព្រមទាំងងាប់ក្របី ០២ក្បាល នៅភូមិគោកភ្នៅ៕

 

មតិយោបល់