ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង១១និង00នាទីថ្ងៃទី09ខែមេសាឆ្នាំ២០១៤នៅចំណុចគល់ស្ពានជ្រោយចង្វាត្រើយខាងកើតស្ថិតក្នុងសង្កាត់ជ្រោយចង្វាខណ្ឌឬស្សីកែវរាជធានីភ្នំពេញបង្ករឡើងដោយរថយន្ដក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុន GCM បានបើកចុះពីលើស្ពានជ្រោយចង្វាហើយដាច់ហ្វ្រាំងជ្រុលទៅបុកម៉ូតូបណ្ដាលអោយរងរបួសធ្ងន់ម្នាក់រថយន្ដបង្កដែលដាច់ហ្វ្រាំងជ្រុលទៅបុកម៉ូតូរងរបួសធ្ងន់នោះម៉ាកFUSOពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ5A0018ជារថយន្ដក្រឡុកស៊ីម៉ង់បើកបរដោយឈ្មោះឡេងឈៀកភេទប្រុសអាយុ30ឆ្នាំស្នាក់នៅក្នុងសង្កាត់បឹងកក់១ខណ្ឌទួលគោករាជធានីភ្នំពេញមានស្រុកកំណើតនៅភូមិកោះខ្សាច់ជលសាឃុំក្បាលកោះខាងលិចស្រុកស្អាងខេត្តកណ្ដាលចំណែកម៉ូតូរងគ្រោះម៉ាកសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ1D3456បើកើរដោយឈ្មោះម៉ននិមិត្តភេទប្រុស២៨ឆ្នាំស្នាក់នៅភូមិ១សង្កាត់ជ្រោយចង្វាខណ្ដឬស្សីកែវ។
បើតាមប្រភពពត័មានពីកន្លែងកើតហេតុបានអោយដឹងថាះមុនពេកកើតហេតយរថយន្ដគ្រឡុកស៊ីម៉ងដែលជារថយន្ដបង្កបានបើចុះពីលើស្ពានជ្រោយចង្វាពេលដែលចុះបានបន្តិចស្រាប់តែរថយន្ដរលត់ហើយដាច់ហ្វ្រាំងចុះពីលើស្ពានជ្រោយចង្វាជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលកំពុងបើកបរស្របទិសដៅគ្នាពីលិចទៅកើតហើយរថយន្ដបានបើកកិនម៉ូតូនឹងជនរងគ្រោះបណ្ដាលអោយរងរបួសធ្ងន់តែម្ដងហើយរថយន្ដបានជ្រុលទៅមុខប្រហែលជិត៥០ម៉ែត្របុកគំនរដីខ្សាច់ទៅមុខលែងរួចអ្នកបើបរត្រូវប្រជាពលរដ្ធខាត់ជាប់ប្រគល់អោយសមត្ថកិច្ច។
ជនរងគ្រោះត្រូវបានប្រជាពលរដ្ធហៅរថយន្ដសង្គ្រោះយកទៅមន្ទីពេទ្យចំណែករថយន្ដនិងម៉ូតូត្រូវនគបាលចរាចរណ៍រាជធានីភ្នំពេញយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់