ព័ត៌មានជាតិ

រថយន្ត២គ្រឿងពន្លះគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់សន្លប់ស្តូកបាត់ស្មារតី

ភ្នំពេញ: បុរសម្នាក់បានដួលសន្លប់បាត់ស្មារតីរងរបួសសធ្ងន់ ខណ:ដែលជិះម៉ូតូមួយគ្រឿងមកដល់ចំណុចផ្លូវបំបែកជា៤ និងឆ្លងភ្លើងស្តុប បានបុកជាមួយនិងម៉ូតូមួយគ្រឿងទៀតយ៉ាងពេញទំហឹង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចភ្លើងស្តុប ផ្លូវព្រះនរោត្តម កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AA-5471 មួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុច កើតហេតុខាងលើ ដែលជាផ្លូវបំបែកជា៤នឹងភ្លើងស្តុបនោះ ក៏ស្រាប់តែមានម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FC-9023មួយគ្រឿង បើកមកពីកើតទៅលិច បុកគ្នាពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ដួលសន្លប់បាត់ស្មារតីតែម្តង។

ក្រោយពេលកើតហេតុ បុរសជាជនរងគ្រោះត្រូវបានគេបញ្ជូនតាមម៉ូតូរ៉ឺម៉កកង់បីយកទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយ កម្លាំងមានសម្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ និងមានភាគីតំណាងខាងម៉ូតូម៉ាកស្កុបពីមកធ្វើការដោះស្រាយជាមួយម្ចាស់ម៉ូតូម៉ាក PCX បញ្ចប់រឿងដោយមិនមានខាងណាសងខាងណាឡើយ៕

មតិយោបល់