កណ្តាលៈ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២២និង ០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ ចំណុចខាងលើស្ពានព្រែកសំរោងត្រើយខាងលិចលើផ្លូវ១១៥ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
រថយន្តមួយគ្រឿងម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ 2AZ-2736 អ្នកបើករថយន្តមិនទាន់ស្គាល់
អត្តសញ្ញាណ ។
ដំណើររឿង៖ មុនពេលកើតហេតុ រថយន្តបើកក្នុងទិសដៅពីកើតទៅលិច បុកម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ
ពាក់ស្លាកលេខ កោះកុង 1A-1147 ពាក់មួកសុវត្តិភាព និងមានកញ្ចក់មើលក្រោយ អ្នកបើកម៉ូតូឈ្មោះ ផាត់ ម៉ារ៉ា ភេទស្រី អាយុ ៣៧ឆ្នាំ នៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រងរបួសធ្ងន់ត្រូវបានបងប្អូនដឹក យកទៅសង្រ្គោះនៅមន្ទីរដោយខ្លួនឯង។
រួចរថយន្តដែលមាននោះរេចង្កូតទៅបុក និងម៉ូតូមួយគ្រឿងទៀតម៉ាក HONDA CG ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FB-6456 ពាក់មួកសុវត្តិភាព និងមានកញ្ចក់មើលក្រោយ អ្នកបើកម៉ូតូឈ្មោះ ប៉ាន សារៀម ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិក្រាំងកណ្ដាល
ឃុំប្រាំបីមុំ ស្រុកទ្រាំង តាកែវ(ស្លាប់)
ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ចំណែកសព ត្រូវបានប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពៃណី។
មូលហេតុ៖ មកពីអ្នកបើករថយន្តបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យទៅបុកម៉ូតូ៕
មតិយោបល់