កំពង់ធំៈ សមត្ថកិច្ចឃាត់ខ្លួនឪពុកចុង ចិត្តតិរឆ្ឆានម្នាក់ទៀតហើយ ករណីរំលោភកូនចុង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ នៅភូមិអូររំចេក ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
កុមាររងគ្រោះ ឈ្មោះ ភ វ ក ភេទស្រី អាយុ ០៥ឆ្នាំ ត្រូវជាកូនចុង។
ចំណែកជនសង្ស័យឈ្មោះ ភេច សុនាង អាយុ ២៦ឆ្នាំត្រូវជាឪពុកចុង រស់នៅភូមិកើតហេតុខាងលើ។
ក្រោយសមត្ថកិច្ច ទទួលបណ្ដឹងពីម្ដាយជនរង គ្រោះឈ្មោះ ម៉ម វ៉ែន អាយុ២៤ឆ្នាំ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ០៨និង៣០នាទី បានឲ្យដឹងថា÷ ជនសង្ស័យជាប្តីចុង ឈ្មោះ ភេច សុនាង ដែលបានរំលោភកូន កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១០:០០នាទី នៅលើផ្ទះរបស់ខ្លួន ស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយបានឃាត់ខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកតាំងគោក។_
ចំណែកឯកុមារីរងគ្រោះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ។
ករណីនេះដែរសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់