ព័ត៌មានជាតិ

លោក ប៉ា សុជាតិវង្ស ថ្លែងកោតសរសើរចំពោះមន្ត្រីក្រោមឱវាទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៤ថ្ងៃ កន្លងមកនេះ

(ភ្នំពេញ)៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានសម្តែងនូវ ការកោតសរសើរចំពោះអាជ្ញាធរខណ្ឌ សង្កាត់ និងកងកំលាំងសមត្ថកិច្ច ស្នងការដ្ឋាន កងរាជអាវុធហត្ថ ប្រជាការពារ ដែលបានលះបង់ពេលវេលា និងកំលាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈទទួលបានលទ្ធផលល្អប្រសើរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ៤ថ្ងៃកន្លងមកនេះ ។

ការថ្លែងការកោតសរសើរ និងដឹងគុណចំពោះមន្ត្រីក្រោមឱវាទខាងលើនេះធ្វើឡើងនៅក្នុងប្រព័ន្ធសង្គម Facebook Page ជាផ្លូវការរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលក្នុងគេហទំព័រនេះបានសរសេរថា “១-សូមថ្លែងនូវ ការកោតសរសើរចំពោះអាជ្ញាធរខណ្ឌ សង្កាត់ និងកងកំលាំងសមត្ថកិច្ច ស្នងការដ្ឋាន កងរាជអាវុធហត្ថ ប្រជាការពារ ទាំងអស់ ដែលបានលះបង់ពេលវេលា និងកំលាំងកាយចិត្ត បំពេញភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ (ពិសេសក្រុមពន្លត់អគ្គិភ័យ) ទទួលបានលទ្ធផលល្អប្រសើរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ៤ថ្ងៃកន្លងមកនេះ ។

២-សូមថ្លែងនូវអំណរគុណ ចំពោះភរិយា ក្មួយៗ ជាក្រុមគ្រួសារទាំងអស់ ដែលបានយោគយល់ លះបង់ អនុញ្ញាតឲ្យស្វាមី ឪពុក ជាមន្ត្រី សមត្ថកិច្ច កងកម្លាំង មកបំរើប្រជាជន ដោយពុំបានឈប់សំរាក ជួបជុំ ដើរកម្សាន្ត ជាមួយគ្រួសារ ដូចគ្រួសារដទៃៗទៀត ក្នុងឱកាសបុណ្យចូលឆ្នាំនេះ ។
៣-សូមថ្លែងនូវអំណរគុណផងដែរ ជូនចំពោះ បុគ្គលិកកម្មករ ស៊ីនទ្រី និង អាជ្ញាធរមូលដ្ឋាន ដែលបានខិតខំ ប្រមូលសំអាត សំរាម និងដឹកជញ្ជូន (ជិត១០០០តោន)ជារៀងរាល់ថ្ងៃ ដោយបង្កើនម៉ោងការងារ ព្រោះបងប្អូន១ចំនួនបានឈប់ចូលឆ្នាំ ។ ៤-សូម ឆ្នាំថ្មី ឆ្នាំវកនេះ សូមនាំមកនូវថាមពលខ្លាំងក្លា ទទួលបាននូវពុទ្ធពរទាំង ៤ប្រការជូនដល់ប្រជាជនរាជធានីយើង ក៏ដូចជាទូទាំងប្រទេស ដើម្បីបុព្វហេតុ ៖ បន្តការពារសុខសន្តិភាព ស្ថេរ ភាពនយោបាយ និងសុវត្ថិភាព សន្តិសុខសាធារណៈ បានល្អប្រសើរ ។

ចូលរួមជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអភិវឌ្ឍមាតុប្រទេសយើង តាមកម្មវិធីកំណែទម្រង់ស៊ីជំរៅ និង ទូលំទូលាយ ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ៕

photo_2016-04-19_11-16-36 photo_2016-04-19_11-16-35 photo_2016-04-19_11-16-35 (2)

មតិយោបល់