ព័ត៌មានជាតិ

រថយន្តពាក់ស្លាកលេខ នគរបាល មួយគ្រឿងបានបើកបុកម៉ូតូជិះគ្នា ៣នាក់ឲ្យរងរបួសធ្ងន់ និងស្រាល

(ភ្នំពេញ)៖ រថយន្តមួយគ្រឿងដែលមានពាក់ស្លាកលេខ នគរបាលនោះ បានបើកបុកជាមួយម៉ូតូមួយគ្រឿងជិះគ្នា ០៣នាក់បណ្តាលឲ្យរងរបួសបាក់ជើងខាងឆ្វេងម្នាក់ និង ០២នាក់ទៀតបានរងរបួសស្រាល កាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ក្រុមទី១៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនដំបូងគេបានឃើញម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ សេរី០៦ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១P-៣០៥៥ បានបើកបរពីទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចមុខស្ថានីយន៍ទូរទស្សន៍ ប៉ុស្តិ៍លេខ៣ ក៏មានរថយន្តមួយគ្រឿង ម៉ាក Lexus ពណ៌ ស ពាក់ស្លាកលេខ នគរបាល ២-១៣១៦ របស់អង្គភាព រោងចក្រផលិតរំសេវ និងគ្រឿងផ្ទុះវិស្វកម្មសីុវិលកម្ពុជា បានបើកបរពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ រថយន្តបានបើកបត់ ហើយក៏បានបុកជាមួយនិងម៉ូតូមួយគ្រឿង ដែលមានគ្នាជិះ ០៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ។

ជនរងគ្រោះមានឈ្មោះ សុខ ចម្រើន ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅសង្កាត់ស្វាយប៉ាក និងជនរងគ្រោះ ០២នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណ។

ក្រោយពីកើតកន្លែង សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក្ខនៅការិយាល័នគរបាលចរាចរជើងគោក ដើម្បីរង់ចាំការដោះស្រាយគ្នា ៕

photo_2016-04-19_11-28-20 photo_2016-04-19_11-28-24 photo_2016-04-19_11-28-18 photo_2016-04-19_11-28-19 photo_2016-04-19_11-28-17 photo_2016-04-19_11-28-10 photo_2016-04-19_11-28-09

មតិយោបល់