ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីធ្វើ​សកម្មភាព​ដេញ​វាយ​គ្នា​តាម​ដងផ្លូវ​សាធារណៈ

ពោធិ៍សាត់: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០៩​ ខែមីនា​ឆ្នាំ​២០២២​ នាវេលា​ម៉ោង​ ១១​និង​៣០​នាទី​ មាន​ករណី​ក្មេង​ទំនើង​ចំនួន​ ០៣​នាក់​ (​ស្រី​០១​នាក់​)​ ប្រដាប់​ដោយ​ដំបង​ បាន​ធ្វើ​សកម្មភាព​ដេញ​វាយ​គ្នា​តាម​ដងផ្លូវ​សាធារណ:នៅ​ចំណុច​មុខ​សួនច្បារ​ ៧​មក​រា​ ស្ថិត​នៅ​ភូមិ​ពាល​ញែក​១​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ ។​

សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ កម្លាំង​អន្តរាគមន៍​ក្រុង​ បាន​ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ចំណុច​មុខ​សួនច្បារ​៧​មក​រា​ ស្ថិត​នៅ​ភូមិ​ពាល​ញែក​១​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ឈ្មោះ​ ប៊ុ​ន​ ណា​រិ​ន​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាលហុង​ សង្កាត់​បន្ទាយ​ដី​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ នឹង​វត្ថុ​តាង​ដំបង​ចំនួន​០១​ដើម​ ។​ ចំណែក​បក្ខពួក​០២​នាក់​ទៀត​បាន​បើក​ម៉ូតូ​រត់គេច​ខ្លួន​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​ ៕

មតិយោបល់