ព្រៃវែងៈ កាលពីវេលាម៉ោង ៦និង៥០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ កុមារីម្នាក់ត្រូវឪពុកចុងរំលោភរហូតបានសម្រេច ហេតុការណ៍នេះ ស្ថិតនៅភូមិអន្លង់រាជ្យ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
កុមារីរងគ្រោះ អាយុ ១៣ឆ្នាំ ។
ជនសង្ស័យឈ្មោះ អឹម សុផាន់ណារិទ្ធ អាយុ ៤៩ឆ្នាំ រស់នៅភូមិអន្លង់រាជ្យ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
សូមបញ្ជាក់៖ករណីខាងលើកុមារីរងគ្រោះ ត្រូវបានឪពុកចុងរបស់ខ្លួនរំលោភរហូតបានសម្រេច ព្រមទាំងធ្វើការគំរាមកំហែងមិនឲ្យប្រាប់នរណាម្នាក់ឡើយ បើមិនដូចច្នោះទេខ្លួននឹងសម្លាប់ចោល ប៉ុន្តែដោយម្ដាយសង្ស័យក៏បានសួរដេញដោល រហូតទាល់តែបែករឿងរ៉ាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានធ្វើកាឃាត់ខ្លួនជនសង្ស័យ និងកសាងសុំណុំរឿង ដើម្បីចាត់ការតាមវិធីច្បាប់៕
មតិយោបល់