ព័ត៌មានជាតិ

កាំ​ភ្លើ​ង​ធំ​​ស​ម្ញែ​ងប្រា​ក់​ ​៤០​ ​លា​ន​ដុល្លា​រ​ ​ប្រ​ជែង​ជា​មួ​យ​នឹង​ហ​ង្ស​ក្រ​ហ​ម​​ទិ​​ញ​ ​P​e​d​ro​ ​ពី​ ​Ba​r​c​e​lo​n​a​

យោង​តាមប្រភពព័ត៌មាន មេត្រូ ចុះផ្សាយនៅថ្ងៃទី ១៨ ខែ ធ្នូនេះ បានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal មានសង្ឈឹម​​ក្នុងការប្រជែង​ជាមួយនឹង​ក្លិបហង្សក្រហម Liverpool ដើម្បីប្រជែងទិញ​​តារាបាល់ទាត់ Pedro ពី Barcelona ក្នុងតម្លៃ ២៦ លានផោន ប្រហែល ៤០ លានដុល្លារ ។​
កីឡាករ Pedro ត្រូវបានគេសំឡឹងឃើញថា ​អាចនឹងចាកចេញពី Barcelona ​​នៅពេលដែល ធ្លាក់ចេញពីជម្រើសរបស់គ្រូបង្វឹកថ្មី Luis Enrique នោះ ហើយក៏​មានគម្រោងនឹងធ្វើដំណើរមកលេងនៅ ក្របខណ្ឌ Premier League ផងដែរ​។​
ទន្ទឹមជាមួយនឹងគ្នានេះដែរ ហង្សក្រហម បានចេញមុខក្រាញននៀល ទិញកីឡាកររូបនេះ ប៉ុន្តែ​របាយការណ៍ចុងក្រោយបានរាយការណ៍ថា កាំភ្លើងធំនឹង​ដាក់សំណើរ ២៦ លានផោន ដើម្បីបញ្ជាទិញ កីឡាករ Pedro ធ្វើយ៉ាងណា​ឲ្យឈ្នះគូប្រជែង ហង្សក្រហម ។​
ជាមួយនឹងសំណើរនេះដែរ ក្លិប Barcelona កំពុងពិចារណា លើតម្លៃ និងសំណើដែលក្លិបទាំងពីរចង់បាន ៕​
pedro

មតិយោបល់