កំពង់ឆ្នាំងៈ កាលពីវេលាម៉ោងជិត១០ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ផ្ទះអតីតមន្ត្រីពន្ធដារខេត្តកំពង់ឆ្នាំងម្នាក់ ត្រូវភ្លើងលេបត្របាក់ ។
ម្ចាស់ផ្ទះមានឈ្មោះ សូ ចាន់ឌី អាយុ ៦៨ឆ្នាំ ជាស្ត្រីមេម៉ាយ និងជាអតីត មន្ត្រីពន្ធដារខេត្តកំពង់ឆ្នាំងចូលនិវត្តន៍ ផ្ទះដែលអគ្គិភ័យឆាបឆេះនេះធ្វើអំពីឈើលើ ថ្មក្រោម មាន ៣ខ្នង រួមទាំងទ្រព្យសម្បត្តិ នៅក្នុងផ្ទះផងត្រូវភ្លើងឆេះបំផ្លាញទាំងស្រុង ។
ក្នុងហេតុការណ៍នេះគេឃើញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តជាច្រើនគ្រឿង បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ មិនឲ្យភ្លើងឆេះរាលដាលទៅផ្ទះប្រជាពលរដ្ឋផ្សេងទៀតបានឡើយ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានចុះ
ទៅដល់កន្លែងកើតហេតុ រួមទាំងកម្លាំងមន្ត្រីនគរបាលជាច្រើននាក់។
មូលហេតុ៖ មិនទាន់ដឹងនៅឡើយទេ ៕
មតិយោបល់