ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន!! បុរសម្នាក់ស្លាប់ភ្លាមៗ បន្ទាប់បរិភោគពងគីង្គក់

កណ្ដាល: នៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ មានករណីពុលគីង្គក់ស្លាប់ ស្ថិតក្នុងភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម​ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ គង់ សុភ័ក្ត ភេទប្រុស អាយុ ៤៥ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុខាងលើ មុខរបរកសិករ។

សភាពរឿងហេតុ៖ មុនពេលកើតហេតុ ជនរងគ្រោះបានចេញទៅរកចាប់គីង្គក់នៅខាងក្រោយផ្ទះ យកមកធ្វើម្ហូប
ពេលចាប់បានរួចជនរងគ្រោះបានយកមកធ្វើយកពងគីង្គក់ មកដាក់កូនចានជំហុយហើយហូបបាយ មួយសន្ទុះក្រោយមកក៍ក្អួតបីបួនដងប្រពន្ធ នាំយកមកមណ្ឌលសុខភាព ឃុំសំបួរដាច់ខ្យល់ស្លាប់ភ្លាម។

ការសន្និដ្ឋាន៖ ករណីនេះបណ្ដាលមកពីជនរងគ្រោះហូបពងគីង្គក់បណ្ដាលឲ្យពុលស្លាប់។

ក្រោយកើតហេតុសមត្ថកិច្ច សហការជាមួយលោកមេ ឃុំមេភូមិពេទ្យមណ្ឌលសុខភាពឃុំ
សមត្ថកិច្ចប៉ុស្តិ៍ ត្រួតពិនិត្យកោសល្យវិច័យ ហើយប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់