ព័ត៌មានជាតិ

លោកតាវ័យចំណាស់ម្នាក់ ដើរឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់

កំពង់ស្ពឺ: កាលពីវេលាម៉ោង ០៤ និង ៥០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីទ្បូម៉ែត្រលេខ ៦៥-៦៦ ត្រង់ចំណុចភូមិផ្សាត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីមនុស្សដើរឆ្លងផ្លូវ ត្រូវរថយន្តបុក ស្លាប់។

ជនរងគ្រោះឈ្មោះ សុខ ឆុំ ភេទ ប្រុស អាយុ ៦៧ ឆ្នាំ រស់នៅភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្លាប់។

រថយន្តបង្ក និងអ្នកបើក ពុំត្រូវបានស្គាល់អត្តសញ្ញាណទ្បើយ បានធ្វើដំណើរពីលិចទៅកើត។ មកដល់ចំណុចកើតហេតុ បានបុកមនុស្សម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្ដង។

ក្រោយកើតហេតុ សពត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី ចំណែកជនបង្ក បានបើករថយន្តគេចខ្លួនបាត់ ទៅទិសខាងកើត។ ករណីនេះ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវបន្ត៕

មតិយោបល់