ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ លោតពីលើបន្ទប់ស្នាក់របស់ខ្លួន បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

សៀមរាបៈ កាលពីវេលាម៉ោង ១៨ និង ០០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ជនជាតិម្នាក់លោតពីលើបន្ទប់ស្នាក់ បណ្ដាលឲ្យស្លាប នៅតាមផ្លូវបញ្ជូនទៅកាន់មន្ទីរពេទ្យ អន្តរជាតិរ៉ូយ៉ាល់អង្គរ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ SUN ZEXING ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ចិន ស្នាក់នៅបន្ទប់ជួលលេខ ១៤០ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដំណើររឿង៖ កាលពីវេលាម៉ោង ១០ និង ៣៥នាទីថ្ងៃកើតហេតុ ជនរងគ្រោះបានលោតពីលើបន្ទប់ស្នាក់ខាងលើ ចុះមកក្រោម បន្ទាប់ពីកើតហេតុ ថៅកែបានឲ្យប្រធានសន្តិសុខ ព្រមទាំងអ្នកបកប្រែ បញ្ជូនជនរងគ្រោះមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកមង្គលបុរី ខេត្តបន្ទាយមានជ័យ តែដោយស្ថានភាពជំងឺធ្ងន់ធ្ងរ ក៏បញ្ជូនទៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ខេត្តសៀមរាប អំឡុងពេលកំពុងធ្វើដំណើរតាមផ្លូវ ជិតដល់មន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ជនរងគ្រោះបានស្លាប់លើរថយន្តតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច័យ ឃើញថាជនរងគ្រោះស្លាប់ដោយសារ គ្រាំគ្រាក្នុងខ្លួន ហើយបានបញ្ជូនសពទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕

មតិយោបល់