ព័ត៌មានជាតិ

សូមចូលរួមរំលែកទុក្ខផង! រន្ធត់ណាស់! គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូផ្ដាច់ជីវិតយុវជន ៣នាក់ភ្លាមៗនៅខេត្តកំពត

កំពត: នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ១១៨-១១៩ ស្ថិតក្នូងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត រវាងរថយន្តនិងម៉ូតូ ដែលមានទិសដៅផ្ទុយគ្នា។

រថយន្តម៉ាក SSANG YUNG ISTANA ប្រភេទទេសចរណ៍ធុនតូច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-0823 អ្នកបើកបរឈ្មោះ ឆែម ដារ៉ា ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិឈើនី ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ផ្លូវកំពុងជួសជុល ស្ថានភាពដីហុយផ្លូវរួមតូច បានបើកជែងរថយន្តមួយគ្រឿងដែលមានទិសដៅផ្ទុយគ្នា រួចជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងដែលមានទិសដៅផ្ទុយគ្នា ចំពីមុខយ៉ាងពេញទំហឹង។

ម៉ូតូម៉ាក EXCANTER ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តដែលមានទិសដៅផ្ទុយគ្នាបុក បណ្តាលឲ្យស្លាប់ទាំងបីនាក់នៅនឹងកន្លែងកើតហេតុ អ្នកទាំង ៣នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណទេ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្វែងរក អត្តសញ្ញាណជនរងគ្រោះទាំងបីនាក់ខាងលើ និងអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកវត្ថុតាង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដងទង់៕

មតិយោបល់