ព័ត៌មានជាតិ

សង្ស័យរឿងស្នេហាត្រីកោណ! ក្មេងស្ទាវមួយក្រុម ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ កាប់យុវជនម្នាក់ ឲ្យរងរបួសធ្ងន់ រួចនាំយកនារីវ័យក្មេងជិះគេចខ្លួនបាត់

ភ្នំពេញ: យុវជនម្នាក់រងរបួសធ្ងន់ បានត្រូវក្មេងស្ទាវ១ក្រុម ប្រដាប់ដោយដាវ ដេញកាប់បណ្តាលឲ្យដួល បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង២៥នាទីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ ២០២១តាមបណ្តោយផ្លូវហាណូយ កែងនឹងផ្លូវលេខ៩២ ក្នុងភូមិ បាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណ:ជនរងគ្រោះដឹកនារីវ័យក្មេងម្នាក់ ។

បន្ទាប់ពីក្រុម ជនដៃដល់ធ្វើសកម្មភាពរួច ក៏នាំគ្នាជិះម៉ូតូគេចខ្លួនទៅបាត់ ដោយនាំទាំងនារីម្នាក់នោះ ទៅជាមួយផងដែរ ។ យុវជន ដែលរងរបួសឈ្មោះ ហុក គឹមម៉េង អាយុ១៨ឆ្នាំ ជាសិស្ស ស្នាក់នៅជាមួយឪពុកមានៅ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែន សុខរងរបួស២ ដាវចំស្មា និងចង្កេះ ត្រូវបាននគរបាលខណ្ឌសែនសុខ បញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុម: ដើម្បីសង្រ្គោះភ្លាមៗ ។

តាមប្រភព័ត៌មានបានឲ្យថឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា ឌុបនារីវ័យក្មេងម្នាក់ ធ្វើដំណើរតាមផ្លូវភ្នំពេញ-ហាណូយ ពីខាងត្បូង ទៅខាងជើង រហូតទៅដល់ចំណុចខាងលើ កំពុងឈប់នៅភ្លើងស្តុប ស្រាប់តែមានជនមួយក្រុមជិះម៉ូតូ២គ្រឿង មានគ្នា៤នាក់ ដែល ក្នុងនោះ មានម្នាក់ប្រដាប់ដោយដាវសាមូរ៉ៃបានមកកាប់ បណ្តាលឲ្យ រងរបួសភ្លាមៗនោះ ជនរងគ្រោះបានរត់គេច ខ្លួនទាំងរងរបួស ឈាមហូរជោកខោអាវ ជាច្រើនម៉ែត្រ ក៏ដួលនៅក្នុងហាងនោះតែម្តង ។

ក្រោយកើតហេតុ ក្រុមជនដៃដល់ក៏នាំគ្នា ជិះម៉ូតូគេចខ្លួនដោយនាំនារីវ័យក្មេងរូបនោះ ទៅជាមួយដែរក្រោយកើតហេតុ កម្លាំងនគរបាល ខណ្ឌសែនសុខ ក៏បានទៅ ដល់យករថយន្តអង្គភាពដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុម:ដើម្បីព្យាបាល ៕

មតិយោបល់