ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុន ភ្នំពេញពេញចិត្ត បុកម៉ូតូបណ្ដាលឲ្យស្លាប់មនុស្ស ២នាក់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍កើតឡើយរវាងរថយន្តនិងម៉ូតូ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៧និង២០នាទី លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែតលេខ២៦-២៧ ស្ថិតក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឭ ខេត្តកណ្តាល ។

អ្នកបើកបរម៉ូតូឈ្មោះ ផាន់ រដ្ឋា ភេទប្រុស អាយុ ២៩ឆ្នាំ(ស្លាប់) អ្នករួមដំណើរឈ្មោះ សម្បត្តិ ភេទប្រុស អាយុ ២៧ឆ្នាំ (ស្លាប់) ទាំងពីរនាក់មានទីលំនៅភូមិត្រពាំងប្រសប់ ឃុំរាម ស្រុករមាសហែក ខេត្តស្វាយរៀង ។
អ្នកបើកបររថយន្តរត់គេចខ្លួន។

ដំណើររឿង៖ នៅវេលាកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក Honda dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1K-4596 ទិសដៅពីលិចទៅកើត បើកបរប្តូរគន្លងផ្លូវ ធ្វើការបត់ឆ្វេងមានល្បឿនលឿន បំណងវ៉ាជែងរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-6341 ប្រភេទរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន ភ្នំពេញពេញចិត្ត បើកបរក្នុងទិសដៅពីត្បូងទៅជើង (ភ្នំពេញ-កំពង់ឆ្នាំង) តែមិនផុតបណ្តាលឲ្យរថយន្តនោះបុកពីក្រោយដួល ស្របពេលរថយន្តមួយគ្រឿងទៀត មិនស្គាល់អត្តសញ្ញាណបើកមកពីក្រោយកិន អ្នកបើកបរនិងអ្នករួមដំណើរស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងប្រគល់សព ជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីបន្តនីតិវិធី៕

មតិយោបល់