ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ធ្វើល្បិច ចូលលាងម៉ូតូបែរជាបន្លំលួចទូរស័ព្ទ ចុងក្រោយត្រូវម្ចាស់…

កណ្ដាលៈ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៤៥នាទី នៅចំណុចកន្លែងលាងម៉ូតូ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធករណីលួច ។

ជនរងគ្រោះឈ្មោះ ចំរើន តុលា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរលាងម៉ូតូ ស្ថិតភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ កែវ ស្រីណែត ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។

សម្ភារៈបាត់បង់៖ ទូរស័ព្ទ ១គ្រឿងម៉ាក iphone 7plus ពណ៌ខ្មៅ ។

វត្ថុតាងដកហូត៖ ម៉ូតូ១ គ្រឿងម៉ាក Scoopy ពណ៌ស ស៊េរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FW-9084(របស់ជនសង្ស័យ)។

ដំណើររឿង៖ កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះកំពុងតែទទួលលាងម៉ូតូឲ្យភ្ញៀវដូចសព្វមួយដង ពេលនោះជនសង្ស័យបានជិះម៉ូតូខាងលើ មកឲ្យជនរងគ្រោះលាង។ បន្ទាប់ពីលាងរួច ជនសង្ស័យក៏បានលួចទូរស័ព្ទរបស់ជនរងគ្រោះ ដែលទុកនៅលើតុ ហើយជិះគេចខ្លួនបាត់ទៅ រហូតមកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៨យប់ ទើបជនរងគ្រោះបានជួបជនសង្ស័យហើយឃាត់ខ្លួន យកមកប្រគល់ជូនសមត្ថកិច្ចចាត់ការតាមនីតិវិធីតែម្តង។

បញ្ជាក់៖ តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា គេពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះខាងលើ ប្រាកដមែនតែទូរស័ព្ទ នោះបានលក់បន្តឲ្យបុរសម្នាក់មិនស្គាល់ឈ្មោះបានលុយ $៧០ ហើយបានចាយអស់ទៅហើយ ៕

មតិយោបល់