កណ្ដាលៈ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១២និង២០នាទី មានករណីខ្យល់គគាំងបេះដូងស្លាប់ ចំណុចបន្ទប់ស្នាក់ក្នុងកាស៊ីណូម្កុដពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ផន ប៊ុនធី ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអគ្គិសនី ស្នាក់នៅជាមួយកូនស្រីឈ្មោះ ម៉ុល ថៃណា អាយុ ១២ឆ្នាំ ក្នុងកាស៊ីណូម្កុដពេជ្រ មានទីលំនៅភូមិព្រែក ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល មានប្រពន្ធឈ្មោះ ពៅ សុខខេង អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។
សភាពរឿងហេតុ៖ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទីជនរងគ្រោះ បានជិះម៉ូតូចេញទៅមុខកាស៊ីណូម្កុដពេជ្រ ចាំទទួលកូនស្រីចេញពីរៀន ក្រោយពីទទួលកូនរួចបានយកសម្ភារៈទុកក្នុងបន្ទប់ស្នាក់នៅ រួចបាននាំកូនស្រីទៅហូបអាហារ នៅផ្ទះបាយក្នុងកាស៊ីណូដោយពីរនាក់ឪពុកកូនហូបមីឆា លុះហូបរួចនៅម៉ោងប្រហែល ២១និង៣០នាទី ជនរងគ្រោះបាននាំកូនមកបន្ទប់គេង ចំណែកកូនស្រីបានអង្គុយរៀនរហូតដល់ម៉ោងប្រហែលជា ២៣ជាងកូនស្រីបានឃើញសភាពឪពុកមានអាការៈឡេះឡះ មានដង្ហើមដង្ហក់ ពេល នោះកូនស្រីក៏បានទៅរឹតទ្រូង និងច្របាច់ធ្វើចលនាឲ្យឪពុក ហើយបានសួរឪពុកថា៖ យកប្រេងកូឡាលាបអត់ប៉ាតែជនរងគ្រោះ ពុំបានឆ្លើយតបទេគ្រាន់តែគ្រវីក្បាលប្រហែលជា ២០នាទី ដោយឃើញឪពុកលែងដឹងខ្លួន កូនស្រីរត់ទៅហៅមេកាកាស៊ីណូឈ្មោះ កុយ ថន ភេទប្រុស អាយុ ៥២ឆ្នាំ ឲ្យមកជួយមើលឪពុករបស់ខ្លួន ពេលដែលមេការបានមកដល់ បានស្ទាបមើលនិងពិនិត្យដង្ហើមជនរងគ្រោះឃើញថា មិនមានដង្ហើមទេ ហើយមេការបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលស្រុក ។
សន្និដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ។
ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់