ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបករណីល្បែងស៊ីសងលេងបៀរឃាត់មនុស្សបានជាច្រើននាក់…

ពោធិ៍សាត់:នៅថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣វេលាម៉ោង ១៣:២៥ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារទទឹង បានសហការណ៍ជាមួយកម្លាំងជំនាញស្រុកបាកាន
ដឹកនាំដោយលោក វរសេនីយ៍ទោ សុង គឹមសែ ឋាន: អធិការរង
ចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់មួយលើក(បៀ)ស្ថិតនៅភូមិកំប្រាក់កូន ឃុំខ្នារទទឹង .ចំណុចផ្ទះរបស់ឈ្មោះ វយ សណ ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិកំប្រាក់កូន ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់
ពេលកម្លាំងយើងទៅដល់បានឃាត់អ្នកកំពុងលេងបានចំនួន១២នាក់
-១ឈ្មោះ វ សណ ភេទស្រី អាយុ៣៣ឆ្នាំរស់នៅភូមិកំប្រាក់កូន ឃុំខ្នារទទឹង (ម្ចាស់ផ្ទះ)
-២ឈ្មោះ រស គណ ភេទប្រុស អាយុ៤៤ឆ្នាំនៅភូមិកំប្រាក់កូន
-៣ឈ្មោះ នក ខន ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិទួលអង្គ្រង ឃុំខ្នារទទឹង
-៤ឈ្មោះ ចន សលក ភេទស្រី អាយុ៣៥ឆ្នាំនៅភូមិដំណាក់ធ្នង់ឃុំខ្នារទទឹង
-៥ឈ្មោះ ឡ នន ភេទស្រី អាយុ៤៣ឆ្នាំនៅភូមិទួលអង្គ្រង ឃុំខ្នារទទឹង
-៦ឈ្មោះ ជ ណ ភេទស្រី អាយុ៣៦ឆ្នាំនៅភូមិទួលថ្ម ឃុំតាលោ
-៧ឈ្មោះ ផត រម ភេទស្រី អាយុ៣៨ឆ្នាំនៅភូមិកោះស្វាយ ឃុំតាលោ
-៨ឈ្មោះ ម ចនរ ភេទស្រី អាយុ៣៤ឆ្នាំនៅភូមិកោះវត្ត ឃុំតាលោ
-៩ឈ្មោះ សម វ ភេទស្រី អាយុ៣៩ឆ្នាំនៅភូមិកោះវត្ត ឃុំតាលោ
-១០ឈ្មោះ ប សខឃន ភេទស្រីអាយុ៣៨ឆ្នាំនៅភូមិទួលថ្ម ឃុំតាលោ
-១១ឈ្មោះ សន វណ ភេទស្រី អាយុ៣៤ឆ្នាំនៅភូមិកំប្រាក់កូន ឃុំខ្នារទទឹង
-១២ឈ្មោះ ងត ម ភេទស្រី អាយុ៤០ឆ្នាំនៅភូមិទួលថ្ម ឃុំតាលោ.
+វត្ថុតាងរួមមាន
១.បៀមួយហ៊ូចំនួន ៥២សន្លឹក
២.កម្រាលចំនួន១ ។
ករណីខាងលើយើងបានធ្វើកំណត់ហេតុអប់រំ និងកិច្ចសន្យាឲ្យបញ្ឈប់ការលេងល្បែងស៊ីសងបន្តទៀត ហើយបានឲ្យត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់