ព័ត៌មានជាតិ

រស់នៅមិនចុះសម្រុងជាមួយគ្រួសារ សម្រេចចិត្តធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួននៅស្រុកព្រៃនប់

ព្រះសីហនុៈ ករណីស្រ្តីម្នាក់សម្រេចចិត្តធ្វើអត្តឃាតដោយចង ក សម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង០០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិស្រែក្នុង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនរងគ្រោះ ឈ្មោះ អ៊ុក ចន្នា អាយុ៣១ឆ្នាំមុខរបរកម្មកររោងចក្រ មានទីលំនៅដូចកន្លែងកើតហេតុ បានយកខ្សែកាតាបចងព្យួរ ក ទៅនឹងដើមកាស្យាក្បែរផ្ទះ បណ្តាលអោយស្លាប់នឹងកន្លែង មូលហេតុរស់នៅមិនចុះសម្រុងជាមួយគ្រួសារ។ ក្រោយពីពិនិត្យរួចបច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់