ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗពេលដែលកំពុងអារឈើរួចរលំសង្កត់ពីលើយ៉ាងអាណោចអាធ័ម

ពោធិ៍សាត់: បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗពេលដែលកំពុងអារឈើបណ្ដាលមកពីដើមឈើរលំសង្កត់ នៅគ្រាដែលជនរងគ្រោះកំពុងព្យាយាមអារផ្ដាច់ចេញពីគល់ ហេតុការខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង០០នាទី ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅតំបន់ព្រៃខ្នងភ្នំសារ៉ាយ ជាដែនសមត្តកិច្ចមន្រ្តីបរិស្ថាន ត្រង់ចំណុចរាំងខ្វាវ ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

យោងតាមការរៀបរាប់ពីឈ្មោះ គៀប ភាព ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវជាឪពុករបស់ជនរងគ្រោះ(ស្លាប់)ប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គាត់(រងគ្រោះ)មានឈ្មោះ លឹម សុភឿន ហៅចក់ អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសចំនួន ២នាក់ក្នុងគ្រួសារ បច្ចុប្បន្ន រស់នៅភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ត្រូវជាឪពុកជនរងគ្រោះនបានបន្តទៀតថា កូនប្រុសគាត់បានអារដើមឈើ(ផ្ចឹក) ១ដើមនៅចំណុចកើតហេតុ ពេលដើមឈើដួលរលំវាគងទៅមែកឈើ ១ដើមទៀតនៅក្បែគ្នា ក៍ក្រវ័តបកត្រឡប់មករកជនរងគ្រោះ ខណ:នោះខំហក់គេចតែជាអកុសល់ជំពុបជើងដួលផ្កាប់មុខលើថ្ម បណ្ដាលឲ្យដើមឈើ(ផ្ចឹក)សង្កត់ស្លាប់ភ្លាមៗបែបនេះ ។

ក្រោយពេលកើតហេតុបន្ទាប់ពីសមត្ថកិច្ចធ្វើការពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បានធ្វើកំណត់ហេតុប្រគល់ទទួលសាកសពជូនសាច់ញាតិ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់