ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ផ្ទះ ប្រជាពលរដ្ឋមួយខ្នងនៅស្រុកពាមរក៍

ព្រៃវែងៈ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៣០នាទី ត្រង់ចំណុចភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៏ ខេត្តព្រៃវែង ។ ករណីអគ្គិភ័យនេះបានឆាបឆេះផ្ទះរបស់ឈ្មោះ ធឿន ចាន់ណា ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ដែលផ្ទះមានទំហំ ៧ម៉ែត្រ គុណនឹង៨ម៉ែត្រ សង់អំពីឈើ សសរបេតុង ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង បណ្តាលឲ្យខូចខាតទាំងស្រុង រួមទាំងសម្ភារៈទាំងអស់ តែមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។

មូលហេតុ៖ បណ្តាលមកពីទុស្សេខ្សែភ្លើង។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចេញរថយន្តអន្តរាគមន៍បាញ់ពន្លត់បានរលត់ចប់ជាស្ថាពរនៅវេលាម៉ោង ៥និង៤០នាទី ដោយប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត ៕

មតិយោបល់