ព័ត៌មានជាតិ

អាសូណាស់! ក្មេងស្រីអាយុ ៤ឆ្នាំម្នាក់លង់ទឹកស្លាប់ ខណៈពេលទៅតាម…

ព្រះសីហនុ: កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ មានករណីក្មេងម្នាក់លង់ទឹកស្លាប់ ក្នុងស្រះទឹក ស្ថិតភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ក្មេងរងគ្រោះឈ្មោះ ម៉ៅ រតនា ភេទប្រុស អាយុ ៤ឆ្នាំ ស្ថិតនៅភូមិ/ឃុំខាងលើ។

ដំណើររឿង៖ យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះបានទៅតាមបងៗស្ទូចត្រី ក្នុងស្រះទឹក ដែលមានជម្រៅប្រហែល ៤ម៉ែត្រ ហើយក៏រអិលជើងធ្លាក់ក្នុងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់នៅនឹងកន្លែង។

ក្រោយកើតហេតុ សពត្រូវបានសមត្ថកិច្ចបញ្ជូនឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់