ព័ត៌មានសិល្បៈ និងកម្សាន្ត

មិននឹកស្មានភាពយន្តខ្មែរ រឿង “វាលប្រមាញ់” ប្រើទុនជាង ១លានដុល្លារ

យោងតាមការប្រកាសរបស់ផលិតករ ខ្សែភាពយន្តខ្មែរខ្នាតធំ ដែលដឹកនាំសម្ដែងដោយផលិតករមកពីបរទេស ហើយមានការចូលរួមសម្ដែងដោយតារាមកពីក្រៅប្រទេស រឿង «វាលប្រមាញ់» បានចំណាយដើមផលិតអស់ដល់ជាង ១លានដុល្លារ ដែលនេះគឺជាការចំណាយដ៏ច្រើនលើសលប់សម្រាប់ភាពយន្តខ្មែរ។ ភាពយន្តនេះ ត្រូវបានរំពឹងថា នឹងផ្ទុះកក្រើកមិនចាញ់ស្នាដៃរឿង “Jailbreak” ដែលដឹកនាំផលិតករបរទេសដូចគ្នានេះផង។

ថ្លែងក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី១៣ កញ្ញា មុននេះ លោក ជីមី ហេនឌ័រសុន (Jimmy Henderson) អ្នកដឹកនាំសម្ដែង ដែលធ្លាប់ចូលរួមផលិតភាពយន្តរឿង Jailbreak បានអះអាង លោកបង្ហាញពីការរំពឹងចំពោះស្នាដៃនេះយ៉ាងខ្លាំង ដោយសារតែរឿង “វាលប្រមាញ់ ឬ The Prey” បានប្រើទុនដល់ជាង ១លានដុល្លារ ហើយតារាសម្ដែងនៅក្នុងរឿងនេះ មិនមែនសុទ្ធតែតារាខ្មែរនោះទេ ក៏មានតារាថៃ និងតារាជនជាតិចិនមួយរូប ជាតួឯកផង។ លោកថាមួយរឿងនេះ ថតនៅស្រុកខ្មែរទាំងអស់ ហើយឈុតឆាកក្នុងរឿងទាំងមូល គឺពោរពេញដោយឈុតឆាកបាញ់ប្រហារ និងវាយតប់ អមដោយការផ្សងព្រេងក្នុងព្រៃ។ រឿងនេះ ក៏ពោរពេញដោយផលលំបាកផងដែរ ដោយសារតែតួអង្គសំខាន់ៗ នៃប្រទេសទាំង៣ និយាយភាសាខុសគ្នា ហើយក្នុងឈុតឆាកមួយចំនួន គឺតួឯកស្រីកញ្ញា ឌី សូនីតា ត្រូវនិយាយភាសាចិនឆ្លងឆ្លើយជាមួយតួឯកប្រុសដែលជាជនជាតិចិន។ ភាពយន្តនេះ ពោរពេញដោយឈុតឆាក Action ដ៏ជក់ចិត្ត ដោយឈុតឆាករឿងគឺយកលំនាំតាម The Most Dangerous Game របស់លោក Rechard Connell ។

លោក ជីមី ហេនឌ័រសុន បន្តនេះ ជាភាពយន្តខ្មែរកម្រិតអន្តរជាតិដែលផលិតក្នុងស្រុក បើទោះជាអ្នកផលិតពិតប្រាកដគឺជាជនជាតិបរទេស។ ការប្រកាសដាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ១៩ កញ្ញា ជាផ្លូវការនេះ គឺបន្ទាប់ពីយកទៅបញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង និងមហោស្រពភាពយន្តអន្តរជាតិ ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ហើយធ្វើឲ្យជនបរទេសទទួលស្គាល់។
រឿងនេះ ជាភាពយន្តនិយាយពី ពួកព្រៃចាប់អ្នកចូលទៅដល់ដាក់គុក ហើយតម្រូវឲ្យបុរសជាប់ពន្ធនាគារម្នាក់ ដែលជាភ្នាក់ងារសម្ងាត់ជនជាតិចិន សម្ដែងដោយលោក Gu Sangwei តស៊ូប្រយុទ្ធ ដើម្បីសេរីភាព និងជិវិតរបស់ខ្លួន ។

សូមបញ្ជាក់ថា៖ ភាពយន្ត «វាលប្រមាញ់» នាំមកជូនដោយ Prince Social Marketing និង Altered Vision Films សហការជាមួយ Kongchak Pictures និងគាំទ្រដោយ Hard Rock Cafe Phnom Penh, Prince Bank Plc ព្រមទាំង Major Cineplex Cambodia ដោយមានដៃគូផ្សព្វផ្សាយពី TV5 Intertainment News ៕

https://youtu.be/eX9IAg1Sm40

មតិយោបល់