ព័ត៌មានជាតិ

អ្នកលក់ម្ជូរនៅផ្លូវលេខ៩០ សង្កាត់ស្រះចក ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ ត្រូវអាជ្ញាធរ ចុះអប់រំណែនាំម្ចាស់ហាង

ភ្នំពេញៈ យោងតាមផេករដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅល្ងាច ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៤ និង៣០នាទីរសៀល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ សហការជាមួយសង្កាត់ស្រះចក ចុះទៅអប់រំណែនាំម្ចាស់ហាងលក់ ម្ជូរវត្តភ្នំ១៦៨ មានទីតាំង នៅផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលបានបង្ហូរទឹកកខ្វក់មកលើផ្លូវសាធារណៈ និងបានយកចិញ្ជើមផ្លូវធ្វើជាចំណតម៉ូតូ បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ ជាពិសេសបង្កឲ្យមានការកក់ស្ទះចរាចរផងដែរ ។

ជាគោលការណ៍ រដ្ឋបាលខណ្ឌដូនពេញ បានជូនដំណឹងឲ្យពួកគាត់ ប្រកបអាជីវកម្មតាមគំនូស ដែលរដ្ឋបាលខណ្ឌ បានកំណត់ជូន ក្នុង ករណីមិនចូលរួមសហការ នោះរដ្ឋបាលខណ្ឌ និង មានវិធានការរដ្ឋបាលចំពោះអាជីវកម្មពួកគាត់៕

មតិយោបល់