ព័ត៌មានជាតិ

ករណីបង្រ្កាបបើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ិនធើណេត ឃាត់ជនសង្ស័យ ១៣នាក់

សៀមរាប: នៅវេលាម៉ោង ២១និង០០នាទីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្វាយដង្គំ-សង្កាត់គោកចក ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្រ្កាបករណីបើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ិនធើណេតនៅក្នុងទីតាំង Internet ២៤ម៉ោងចំនួន ២ទីតាំង ស្ថិតនៅភូមិតាភុល សង្កាត់ ស្វាយដង្គំ និងភូមិត្រពាំងសេះ សង្កាត់គោកចកក្រុង/ខេត្តសៀមរាប និងទីតាំងផ្ទះលេខ D៥៤ បុរីអង្គរផាលេស ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប (ទីតាំងស្នាក់នៅ) ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន ១៣នាក់ ស្រី ០៨នាក់ (ម៉ាឡេស៊ី២នាក់ ឥណ្ឌូណេស៊ី១នាក់-ខ្មែរ១០នាក់ រួមនឹងវត្ថុតាងកុំព្យូទ័រចំនួន ៣០គ្រឿង។ បញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ជនបរទេសទាំង ០៣នាក់មានឈ្មោះដូចខាងក្រោម៖
១-GAN BOON PENG ភេទប្រុស កើតថ្ងៃទី២៧-០៦-១៩៨៨ ជនជាតិម៉ាឡេស៊ី កាន់លិខិតឆ្លងដែនលេខA៥២១០៧៤០០ ស្នាក់នៅផ្ទះលេខD៥៤ បុរីអង្គរផាលេស ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។
២-HOO MENG CHONG ភេទប្រុសកើតថ្ងៃទី១៤-១០-១៩៩៨ ជនជាតិម៉ាឡេស៊ី កាន់លិខិតឆ្លងដែនលេខA៤០៦១១៨៨៣ ស្នាក់នៅផ្ទះជួលលេខD៥៤ បុរីអង្គរផាលេស ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
៣-ALEXANDRA ភេទប្រុស កើតថ្ងៃទី២៥-០៦-២០០១ ជនជាតិឥណ្ឌូណេស៊ី កាន់លិខិតឆ្លងដែនលេខB១៨០៤១៣៦ស្នាក់នៅផ្ទះជួលD៥៤ បុរីអង្គរផាលេស ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

ជនសង្ស័យត្រូវបានលោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប សម្រេចបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប៕

មតិយោបល់