ព័ត៌មានជាតិ

Updated៖ ឆ្លងចរន្តអគ្គិសនីឆេះភោជនីយដ្ឋាន ២កន្លែង ក្នុងផ្សារទំនើបត្បូងពេជ្រ

ភ្នំពេញ: វេលាម៉ោង៥ និង ៤០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ មានអគ្គិភ័យមួយកន្លែងកើតឡើងក្នុងផ្សារទំនើបត្បូងពេជ្រ នៅភោជនីយដ្ឋាន ម៉ីវៃធានតាំង និងភោជនីយដ្ឋាន HANSHENG ស្ថិតតាមបណ្តោយសបិតុ ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ជនរងគ្រោះចំនួន ៣នាក់រួមមាន៖
១/ ឈ្មោះ Wang Liang ភេទប្រុស អាយុ ៣៥ឆ្នាំ (ជនជាតិចិន) មុខរបរ ម្ចាស់ភោជនីយដ្ឋាន HANSHENG។
២/ ឈ្មោះ Xia YouZeng ភេទប្រុស អាយុ ៣៣ឆ្នាំ (ជនជាតិចិន) មុខរបរ ម្ចាស់ផ្សារទំនើបត្បូងពេជ្រ។
៣/ ឈ្មោះ Xu kangju ភេទប្រុស អាយុ ៣៧ឆ្នាំ (ជនជាតិចិន) មុខរបរ ម្ចាស់ភោជនីយដ្ឋាន ម៉ីវៃធានតាំង។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

ប្រភេទសំណង់៖ អាគារសង់ពីបេតុងប្រក់ស័ង្កសីទំហំ ២៨x៣០ម៉ែត្រ។
សម្ភារខូចខាត៖ ឆេះម៉ាស៊ីនត្រជាក់ចំនួន ១៣គ្រឿង សម្ភារ:ប្រើប្រាស់ក្នុងភោជនីយដ្ឋានប្រហែល ៥០% និង ពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។

សូមបញ្ជាក់៖ ករណីនេះ រថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ចំនួន ១២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ឡាន ស្មើនឹង ៦០ម៉ែត្រគូប
រថយន្តជំនួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ៨ម៉ែត្រគូប
រថយន្តជំនួយក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ៤គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៨ឡានស្មើនឹង ២៤ម៉ែត្រគូប៕

មតិយោបល់