ព័ត៌មានជាតិ

រថយន្តដឹកដីបើកចុះស្ពានជ្រុលចង្កូតបុករថយន្ត ៣គ្រឿងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ៣និង២០ថ្ងៃទី ១៣ខែកញ្ញា ឆ្នាំ២០១៩ មានករណីមួយគ្រឿងចុះស្ពានជ្រុលបុករថយន្ត ២គ្រឿង ស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាក ហ៊ីណូ ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 3A-7159 បើកដោយបុរសម្នាក់។
រថយន្តរងគ្រោះទី១ជាប្រភេទថយន្តដឹកទំនិញដែលមានសរសរអក្សរនៅលើ ទ្រុងរថយន្តថា Honda ខូចខាតកំណាត់មុខផ្នែកខាងឆ្វេង។
រថយន្តរងគ្រោះទី២ម៉ាក ហាយឡែនឌ័រ ពណ៌ស ខូចខាតកំណាត់មុខផ្នែកខាងឆ្វេង។
រថយន្តរងគ្រោះទី៣ម៉ាក ហ៊ីយ៉ាន់ដាយ ខូចខាតមុខក្រោយយ៉ាងដំណំ។

តាមសមត្ថកិច្ចឲ្យដឹងថានៅមុនពេលកើតហេតុរថយន្ត ហ៊ីណូខាងលើ បានបើកពីលិចទៅកើតចុះពីលើស្ពានព្រែកព្នៅ ហើយមកដល់ចំណុចកើតហេតុ ជ្រុលទៅបុករថយន្តដឹកទំនិញ ដែលមានអក្សរ Honda លើទ្រុងថយន្តរួចបើករត់គេចមកឆ្វេងដៃក៏ជ្រុលទៅបុករថយន្តម៉ាក់ហ៊ីយ៉ាន់ដាយមួយគ្រឿង ដែលកំពុងបើកស្របគ្នាពីក្រោយ បណ្តាលឲ្យខូចខាតយ៉ាងដំណំ ចំណែករថយន្តដឹកទំនិញដែលមានអក្សរ Honda ក្រោយពីរថយន្តបង្កបុករុលទៅប៉ះរថយន្តហាយឡែនឌ័រ បណ្តាលឲ្យខូចខាតខាងឆ្វេងផ្នែកខាងមុខ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះពិនិត្យមើលឃើញស្ថានភាពខូចខាតធ្ងន់ធ្ងរ ទាក់ទងជំនាញយករថយន្តទៅរក្សាទុក នៅការិយាល័យរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់