ព័ត៌មានជាតិ

អាសូរណាស់!!! ផ្ទះ០១ខ្នងរបស់លោកតាលោកយាយ ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង

បាត់ដំបង: យោងតាមផេករបស់ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៦និង៣០ នាទីព្រឹក នៅចំណុចក្រុមទី ០៤ ភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងចំនួន០១លើក បណ្តាលឲ្យឆេះផ្ទះ ០១ខ្នង ទំហំ ៨មx៩ម ផ្ទះឈើ ដំបូលប្រក់ស័ង្កសី ម្ចាស់ឈ្មោះ ធឹក យ៉ៃ ភេទប្រុស អាយុ៨៣ឆ្នាំ និងប្រពន្ធឈ្មោះ ឡាប់ ម៉ៅ អាយុ ៧៦ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។ ឆេះផ្ទះ ០១ខ្នង (ឆេះទាំងស្រុង), ឆេះអង្ករ ០៣ការ៉ុង, ឆេះប្រាក់បាត ចំនួន ១០ម៉ឺនបាត, ឆេះទូរទស្សន៍ ១៤អុិញ ០១គ្រឿង និងសម្ភារ:ក្នុងផ្ទះមួយចំនួនទៀត ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។ មូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហេីយភ្លាមៗនោះបានកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការណ៍ជាមួយប៉ុស្តិ៍រដ្ឋបាលព្រៃខ្ពស់ និងប្រជាការពារ ១៥នាក់ចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០២គ្រឿង (រថយន្តឯកជនរបស់លោក យិន ម៉ាន់ ០១គ្រឿង និងរថយន្តរបស់អធិការស្រុក ០១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ០២ឡានុ៕

 

មតិយោបល់