មណ្ឌលគិរីៈ ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច សហការនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមេម៉ង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតភូមិពូចា ឃុំមេម៉ង់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ពាក់ព័ន្ធករណីបរបាញ់សត្វដោយខុសច្បាប់។
ជនសង្ស័យឈ្មោះ ចប់ ហាញ ភេទប្រុស ជនជាតិព្នង មានទីលំនៅភូមិពូង៉ិល ឃុំមេម៉ង់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ជាឪពុកក្មេករបស់ជនដៃដល់បានរត់គេចខ្លួនបាត់។
វត្ថុតាងដកហូតរួមមាន ៖
– អាវុធអាកាស្វ័យបត់ចំនួន ១ដើមនិងគ្រាប់ចំនួន ៩គ្រាប់។
– សាច់សត្វខ្ទីងស្រស់ចំនួន ៣០គីឡូក្រាម
– សាច់ខ្ទីងចម្អិនឆ្អិនចំនួន ១ឆ្នាំង។
– អាវុធកែច្នៃ(កាំភ្លើងខ្យល់) ចំនួន ២ដើម
បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរ ជនសង្ស័យ និងស្វែងរកជនដៃដល់ព្រមទាំងបក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់