ព័ត៌មានជាតិ

ជិះម៉ូតូបុករបងស្លាប់ដោយខ្លួនឯង បើបងប្អូនណាដឹង រឺស្គាល់សូមទំនាក់ទំនងមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម 097 7780034. 088 7991665

កំពង់ចាម: សូមបញ្ជាក់ថានៅកាលពីវេលាម៉ោង៣និង១៥ នាទីទាបភ្លឺ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩​ មានករណីគ្រោះថ្នាក់ផ្សេងៗមួយកើតឡើង(ជិះម៉ូតូបុករបងស្លាប់ដោយខ្លួនឯង) នៅចំណុចផ្លូវបំបែកខាងត្បូងអង់ទែន016 ស្ថិតក្នុងភូមិទី14 សង្កាត់កំពង់ចាម ក្រុងកំពង់ចាម មានករណីគ្រោះថ្នាក់ផ្សេង កើតឡើង ដោយ ម៉ូតូម៉ាក ហុងដាសេ125ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 1O.7559 បើកបរដោយ មនុស្សប្រុស1នាក់ មិនស្គាល់អត្តសញ្ញាណ បានបើកបុក របង បន្ទាយភូមិភាគទី2 បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ និងខូចខាតម៉ូតូ កម្រិតធ្ងន់ ។
ករណីនេះ ផ្នែកជំនាញ បានយកសាកសពទៅតម្កល់ទុកនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងកំពុងផ្សព្វផ្សាយ ស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់