ព័ត៌មានជាតិ

លោក គង់ វិមាន អភិបាលរងខេត្តចុះបំពាក់ឯកសណ្ឋាន ជូនប្រជាការពារ ឃុំពពក១១៨នាក់

(កំពង់ធំ)៖ ក្រោយពីប្រទេសជាតិមានសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជា ដែលមាននយោបាយឈ្នះៗ បានធ្វើឲ្យប្រទេសជាតិមានស្ថេរភាពនយោបាយ មានសន្តិភាព ជូនប្រជាជនខ្មែរទូទាំងប្រទេស ទើបជម្រុញឲ្យមានការចូលរួមពីសំណាក់បងប្អូន ប្រជាពលរដ្ឋ ដើម្បីធ្វើជាសេនាធិការឲ្យសមត្ថកិច្ច សម្រាប់ការជួយទប់ស្កាត់ និងការពារបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៦ លោក គង់ វិមានអភិបាលរងខេត្តកំពង់ធំ ប្រធានក្រុមការងារចុះជួយឃុំពពក អមដំណើរដោយលោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង និងលោកវរសេនីយ៍ត្រី យ៉ងសំ អធិការស្រុកស្ទោង បានមកបំពាក់ឯកសណ្ឋានជូនប្រជាការពារ ចំនួន ១១៨នាក់ ស្រីម្នាក់ ស្ថិតនៅក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោក ព្រឹម រដ្ឋា ប្រធានគណៈបញ្ជាការឯកភាពស្រុកស្ទោង បានផ្តាំផ្ញើរដល់ប្រជាការពារ ឲ្យចូលរួម សហការជាមួយសមត្ថកិច្ច និងជាសេនាធិការឲ្យស្រុក ឲ្យឃុំ និងសមត្ថកិច្ច សម្រាប់ ជួយផ្សព្វផ្សាយច្បាប់របស់រាជរដ្ឋាភិបាល និងសុំឲ្យប្រជាការពារទាំងអស់គោរពច្បាប់ មានសណ្តាប់ធ្នាប់ និងវិន័យជាគំរូល្អដល់យុវ័យ ពង្រឹងយ៉ាងម៉ឺងម៉ាត់នូវការទប់ស្កាត់បទល្មើសផ្សេងៗ សហការ សាមគ្គីគ្នាលុបបំបាត់ក្មេងទំនើង ចោរលួច ចោរប្លន់ ការពារទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋ និងហាមមិនឲ្យប្រជាការពារនាំយក តួនាទីទៅប្រព្រឹត្តបទល្មើសដែលនាំឲ្យ បាត់បងនូវតំលៃរបស់ប្រជាការពារ។

លោក គង់ វិមាន បានមានប្រសាសន៍ថាក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំឲ្យមានការរៀបចំ រចនាសម្ព័ន្ឋប្រជាការពារ សម្រាប់ការពារសុវត្តិភាពតាមបណ្តាភូមិ ឃុំ ជាក់ស្តែងប្រជាការពារ ដែលត្រូវបានរៀបចំនៅក្នុងឃុំពពក ដែលមានចំនួន៨ភូមិ ស្មើរនិង១១៨នាក់ ក្នុងនោះលោកបានផ្តាំផ្ញើរកុំឲ្យប្រើប្រាស់ផ្លាកសញ្ញាកងកម្លាំងប្រដាប់អាវុធ ដែលនាំឲ្យមានការភ័ន្តច្រឡំ ក្នុងកិច្ចប្រតិបត្តិការនានា ព្រោះប្រជាការពារជាជនបង្គោល ជាមនុស្សគំរូ និងជាទំនុកចិត្តរបស់ភូមិ ឃុំ ចលនាប្រជាការពារ មិនអនុញ្ញាតិឲ្យប្រើប្រាស់អាវុធ ប្រើខ្នោះ ហើយមិនមានបញ្ជូលក្នុង ក្របខ័ណ្ទក្នុងរដ្ឋាភិបាលនិងពុំមានប្រាក់បៀរវត្តនោះទេ ព្រោះគឺជាការស្ម័គ្រចិត្ត សម្រាប់ ការពារក្នុងភូមិខ្លួនឯង មិនអនុញ្ញាតិឲ្យទៅដេញឡាន កាងបទល្មើស អាឈើ និងចាប់ឈើសម្រេចកាត់ក្តីដោយខ្លួនឯងនោះទេ តែមានសិទ្ធចូលរួមសហការជាមួយសមត្ថកិច្ច និងត្រូវរៀបចំរចនាសម្ព័ន្ឋផ្ទៃក្នុងសម្រាប់ការបែងចែកតួនាទី ក្នុងការគ្រប់គ្រងក្នុងភូមិសាស្រ្តដែលទទួលខុសត្រូវ និងមានសិទ្ធចាប់បទល្មើសដូចជាបទល្មើសគ្រឿងញៀន បទល្មើសជួញដូរ ក្មេងទំនើងអុកឡុកក្នុងកម្មវិធីផ្សេងៗ៕

asset-(4)asset-(2) ១២៣

មតិយោបល់