ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆាបឆេះឃ្លាំងស្តុកថ្នាំចម្រោះទឹកស្អាត បង្កឲ្យមានការភ្ញាក់ផ្អើលទាំងថ្ងៃ

ភ្នំពេញ: អគ្គិភ័យឆាបឆេះឃ្លាំងស្តុកថ្នាំចម្រោះទឹកស្អាតមួយកន្លែង បង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានឲ្យដឹងថា ឃ្លាំងខាងលើ ជាកន្លែងស្តុកថ្នាំចម្រោះទឹកស្អាត ដោយនៅវេលាម៉ោងកើតហេតុ ទីតាំងខាងលើ បានបិទទ្វារចាក់សោ ដោយសារសម្រាកថ្ងៃអាទិត្យ តែមិនដឹងមូលហេតុអ្វី នៅម៉ោងកើតហេតុ ស្រាប់តែមានផ្សែងហុយចេញពីផ្នែកខាងក្នុង ទើបបង្កការភ្ញាក់ផ្អើល នាំគ្នារាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះជួយអន្តរាគមន៍ភ្លាមៗ ៕

មតិយោបល់