(វ៉ាស៊ីនតោន)៖ ការចុះចតនៃយន្តហោះយោធាចិនមួយ នៅលើកោះសប្បនិម្មិត នៅសមុទ្រចិនខាងត្បូង ដែលកំពុងស្ថិតក្នុងជម្លោះ បានធ្វើឲ្យមានការប្រឆាំងយ៉ាងខ្លាំងពីយោធាសហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០១៦។
បើតាមអ្នកនាំពាក្យយោធាអាមេរិក លោកអនុសេនីយ៍ឯក Jeff Davis បានប្រាប់ភ្នាក់ងារព័ត៌មាន CNN ក្នុងសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា យន្តហោះយោធាចិនមួយ បានចុះចតនៅលើតំបន់ Fiery Cross Reef កាលពីថ្ងៃអាទិត្យ ដែលចិនបានអះអាងថា ជាប្រតិបត្តិការជួយសង្គ្រោះកម្មករឈឺបីនាក់ ប៉ុន្តែវាមិនទាន់ច្បាស់នៅទ្បើយទេថា ការចុះចតនៃយន្តហោះយោធាចិននេះ ជាការប្រឆាំងទៅនឹងជនស៊ីវិលម្នាក់ឬយ៉ាងណាទេ។
ចំពោះបញ្ហានេះ សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន បានបន្តសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការចុះចតនៃយន្តហោះយោធារបស់ចិន នៅលើកោះ ដែលបានបង្កើតទ្បើង ដោយចិន នៅក្នុងប្រជុំកោះនៃសមុទ្រចិនខាងត្បូង ដែលវាជាផ្នែកមួយនៃផ្លូវសមុទ្រដ៏មមាញឹកបំផុត របស់ពិភពលោក សម្រាប់ពាណិជ្ជកម្មរបស់ប្រទេសហ្វីលីពីន និង អន្តរជាតិ ដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីចិនដីគោក៕
មតិយោបល់