ព័ត៌មានជាតិ

ខ្វះការប្រុងប្រយ័ត្នបើកម៉ូតូទៅបុកគេពីក្រោយអ្នករួមដំណើរស្លាប់ម្នាក់

កំពត: នៅវេលាម៉ោង២០និង០០នាទីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរ ណ៍នៅលើផ្លូវជាតិលេខ៣ កំពត-វាលរិញ ត្រង់ចំណុចមុខវត្តចង្ហោនចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧០-១៧១ស្ថិតក្នុងភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត រវាងម៉ូតូនិងម៉ូតូដែលមានទិសដៅស្របគ្នាពីកើតទៅលិចបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់។

សមត្ថកិច្ចឲ្យដឹងថាម៉ូតូជនរងគ្រោះម៉ាកវីនន័រពណ៌ទឹកក្រូចគ្មានស្លាកលេខបើកបរដោយឈ្មោះយុំភុច ភេទប្រុសអាយុ២១ឆ្នាំ រងរបួសស្រាលនិងអ្នករួមដំណើរម្នាក់ឈ្មោះហឿន សង្សា ហៅដូងភេទប្រុស អាយុ១៨ឆ្នាំស្លាប់នៅកន្លែងកើតហេតុ(ម៉ូតូនេះបានបើកទៅបុកគេពីក្រោយ)
ម៉ូតូបើកមុខម៉ាកវីនន័រ ពណ៌ខៀវ ផ្លាកលេខ បើកបរដោយឈ្មោះ ទិត្យ បញ្ញា ភេទប្រុស អាយុ ២១ ឆ្នាំ ជិះគ្នា ២ នាក់ បានជិះម៉ូតូរត់គេចខ្លួនទាំងបួនអ្នកនេះមានទីលំនៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
ចំពោះ ម៉ូតូជនរងគ្រោះសមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍ព្រែកត្នោត៕

មតិយោបល់