ព័ត៌មានជាតិ

ប្រទះឃើញសាកសពអណ្តែតទឹកមិនស្គាល់អត្តសញ្ញាណ

កណ្តាល: មានករណីប្រទះឃើញសាកសពថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ១១និង០០នាទី នៅចំណុចក្នុងទឹកទន្លេ បាសាក់ ស្ថិតក្នុងភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។

សាកសពម្នាក់ ពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលចន្លោះពី២៥ទៅ៣០ ឆ្នាំ សំបុរស កម្ពស់ ១.៦៧ ម៉ែត្រ កាត់សក់ខ្លី ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ ខាងមុខមានរូបក្បាលខ្លា ថ្នាំពណ៌មាស មានអក្សរDETROIT និងមានលេខ 1901 ស្លៀកខោខៅប៊យជើងវែង ពណ៌ប្រផេះ មានខ្សែក្រវ៉ាត់ពណ៌ខ្មៅ ក្បាលខ្សែក្រវ៉ាត់ដែកពណ៌មាស ពាក់ស្បែកជើងប៉ាត់តាពណ៌ស មានអក្សរ adidas ខោលីអូក្រឡាឆ្នូត មានអក្សរនៅចង្កេះខោ MICKYFAIRY នៅក្នុងហោប៉ៅខោសាកសពមានទូរស័ព្ទ ០១គ្រឿងម៉ាក អាយហ្វូន ព៌ណខៀវ និងដែកកេះជ័រចំនួន០១ ។

សមត្ថកិច្ចឲ្យដឹងថាសាកសព មានសភាពហើម ស្អុយ របកស្បែកពិបាកក្នុងការពិនិត្យ ការពិនិត្យសាកសព ពុំមានស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ឡើយ ហើយសមត្ថកិច្ចជំនាញបានផ្តិតយកស្នាមខ្ចៅដៃទាំងម្រាម១០ទុក ជាឯកសារ ។
ការសន្និដ្ឋាន របស់លោកគ្រូពេទ្យ នឹងផ្នែក ជំនាញ ជនរងគ្រោះអាច ស្លាប់ដោយលង់ទឹក ។
ក្រោយពីពិនិត្យចប់សព្វគ្រប់ សាកសព បានប្រគល់ជូនលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិបាន និងលោកមេប៉ុស្តិ៍កោះធំ(ក ) ដើម្បីបញ្ចុះរក្សាទុកនៅភូមិពោធិ៍ទន្លេ រង់ចាំសាច់ញ្ញាតិ៕

មតិយោបល់