កំពង់ធំៈ នៅទី១៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០និង៤០នាទី លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២២៨-២២៩ ភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រថយន្តស្លាកលេខកំពង់ចាម 3A- 3964 បុករថយន្តស្លាកលេខ សៀមរាប 3A-0711 ហើយរថយន្តនោះ បានជ្រុលទៅបុករថយន្តស្លាកលេខ ភ្នំពេញ 3E-5263 ដែលខូចចតលើទ្រូងផ្លូវ ក្នុងស្របទិសគ្នាពីជើងទៅត្បូង(សៀមរាប-ភ្នំពេញ) បណ្ដាលឲ្យរបួសធ្ងន់ប្រុសម្នាក់ និងខូចខាចរថយន្ត ៣គ្រឿង។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ស្លាកលេខកំពង់ចាម 3A-3964 សណ្តោងសឺមីរ៉ឺម៉ក ស្លាកលេខ កំពង់ចាម 4A-0219ដឹកមើមដំឡូងមី អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ស្លាកលេខ សៀមរាប 3A-0711 ដឹកផ្លែឱឡឹក អ្នកបើកបរ មិនស្គាល់(របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប)។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ស្លាកលេខ ភ្នំពេញ 3E-5263 សណ្តោងសឺមីរ៉ឺម៉ក ស្លាកលេខ តាកែវ 4A-0079 អ្នកបើកបរមិនស្គាល់អត្តសញ្ណាណ(រត់គេចខ្លួន)។
មូលហេតុ៖
-អ្នកបើកបររថយន្តស្លាកលេខ កំពង់ចាម 3A-3964 បើកបរមានល្បឿនលឿនខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។
-អ្នកបើកបររថយន្តស្លាកលេខ ភ្នំពេញ 3E-5263 ចតលើទ្រូងផ្លូវ មិនដាក់ស្លាកសញ្ញាប្រាប់ដំណឹង៕
មតិយោបល់