ព័ត៌មានជាតិ

គោមួយក្បាលដើរប៉ះបង្គោលភ្លើងឆក់ដួលប្រកាច់ងាប់ភ្លាមៗ

ភ្នំពេញៈ គោញីមួយក្បាលដើរប៉ះបង្គោលភ្លើង បំភ្លឺផ្លូវ បណ្ដាលឲ្យឆក់ងាប់នៅនិងកន្លែងនៅកន្លែងលើសួនចែកទ្រូងផ្លូវ
កាលពីវេលាម៉ោង៦និង៥០យប់ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវ២១៧សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ប្រភពពីអ្នកឃើញ ហេតុការណ៍នេះបានឲ្យដឹងថាគេឃើញគោញីឈ្មោលជាច្រើក្បាលដើរកាត់លើសួនចែកទ្រុងផ្លូវ នៅចំណុចកើតហេតុដូចសព្វមួយដង តែចៃដន្យគោញីមួយក្បាលនោះបានដើរត្រដុសប៉ះនិងបង្គោលភ្លើងបំភ្លឺផ្លូវ ធ្វើឲ្យឆក់ដួលប្រកាច់ងាប់នៅនឹងកន្លែងកើតហេតុតែម្ដងចំណែកគោញីឈ្មោលជាច្រើនក្បាលទៀតរត់ប្រសេកប្រសាចពេញផ្លូវ។

ប្រភពបន្តថាស្ទើតែរាល់យប់ហើយមិនដែលឃើញម្ចាស់គោមកដេញចាប់រឺគៀងគោទៅផ្ទះម្ដងណាឡើយបណ្ដោយឲ្យសត្វគោដើរ ពាសវាលពាសកាល ពេលខ្លះក៏បង្កការកកស្ទះដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរផងដែរ។
ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចបានទំនាក់ទំនងទៅ ជំនាញខាងអគ្គិសនី មកត្រួតពិនិត្យ
បើតាមការបញ្ជាក់ពីជាងភ្លើង ប្រាប់បានឲ្យដឹងថា បង្គោលភ្លើងបំភ្លឺផ្លូវដែលឆ្លងចរន្តអគ្គិសនីនេះគឺបណ្ដាលមកពីខ្សែភ្លើងចាស់ណាមួយដាច់រលាតប៉ះនិងទឹកភ្លៀងផងនោះ ធ្វើឲ្យខ្សែភ្លើងផុយរលួយប៉ះគ្នានិងបង្គូលភ្លើងបណ្ដាលឲ្យ ឆ្លងចរន្តអគ្គិសនីតែម្ដង។

ក្រោយកើតហេតុ ប្រជាការពារ សង្កាត់ ស្ទឹងមានជ័យ ២យករ៉ឺម៉កកង់បីយកគោទៅទុកនៅ សង្កាត់ រងចាំម្ចាស់មកទទួលគោទៅវីញលោកចៅសង្កាត់ ស្ទឹងមានជ័យ ២ ៕

មតិយោបល់