ព័ត៌មានជាតិ

Update៖ ឆេះបង្គោលភ្លើងនៅមុខផ្ទះ ស្នងការរងនគរបាលរាជធានីភ្នំពេញម្នាក់ ផ្អើលឡានទឹកពេញខណ្ឌជ្រោយចង្វារ

ភ្នំពេញ: មានករណីឆ្លងចរន្តអគ្គិសនី ឆេះបង្គោលភ្លើងមុខផ្ទះលោកស្នងការរងនគរបាលរាជធានីភ្នំពេញម្នាក់ ផ្អើលសមត្ថកិច្ចនិងប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ កាលពីវេលាម៉ោង១និង៥៥នាទីរសៀល​ ថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវម៉ាស៊ីនទឹក បង្គោលភ្លើងប្រអប់លេខ057-504A ចំណុចចិញ្ចើមផ្លូវមុខផ្ទះលេខ១៣៩F ភូមិ៣​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។

ករណីអគ្គីភ័យខាងលើនេះសមត្ថកិច្ចឲ្យដឹងថាបណ្តាលមកពីឆ្លងរន្តអគ្គីសនី។

ក្នុងនោះដែរក៏មានការចេញអន្តរាគមន៍ពីសំណាក់ខាងរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង បាញ់អស់១គ្រឿង ភ្លើងក៏រលត់ទាំងស្រុងមិនរាលដាលដល់ផ្ទះនៅក្បែរនោះឡើយ៕

មតិយោបល់