ព័ត៌មានជាតិ

លើផ្ទៃសមុទ្រមានភ្លៀងព្យុះមួយយប់ទល់ព្រឹកលិចទូកនេសាទមួយគ្រឿងលោកស្នងការនគរបាលខេត្តព្រះសីហនុបានដាក់បទបញ្ជាឲ្យផ្អាកទូកដឹកអ្នកដំណើរទៅតាមកោះមិនឲ្យធ្វើចរាចរមួយរយៈ

ព្រះសីហនុ: យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា លោកវរសេនីយ៍ទោខឹមសុផលនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុបានឲ្យដឹងថាតាំងពីយប់រហូតមកដល់ពេលនេះនៅខេត្តព្រះសីហនុមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ព្រមទាំងមានខ្យល់ព្យុះកន្ត្រាក់ម្តងៗនៅលើផ្ទៃសមុទបណ្តាលឲ្យមានរលក់ធំៗ។

ហេតុដូចនេះលោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកបន្តការតាមដានអំពីស្ថានការណ៍អាកាសធាតុឲ្យជាប់ជាប្រចាំ។នៅព្រឹកថ្ងៃទី១៥ ខែកញ្ញារហូតមកដល់ម៉ោង១១នឹង៣០នាទីគ្រប់ផែនាវាដឹកទំនិញដឹកជញ្ជូនភ្ញៀវទេសចរណ៍និងផែនេសាទទាំងអស់ត្រូវបានហាមឃាត់មិនឲ្យចេញធ្វើអាជីវកម្មឡើយ។

យោងតាមព័ត៌មានលើផ្ទៃសមុទ្របានឲ្យដឹងថា៖នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៩វេលាម៉ោង៥នឹង០០នាទីព្រឹកមានទូកនេសាទមួយគ្រឿងបានលិចនៅក្បែរផែរបស់លោកអៀសុងឃៀង(មេភូមិសុខសាន្ត)ម្ចាស់ឈ្មោះម៉ាក់ធឿនភេទប្រុសអាយុ៣៥ឆ្នាំស្នាក់នៅក្រុម២ភូមិសុខសាន្តសង្កាត់កោះរ៉ុងក្រុងកោះរ៉ុងខេត្តព្រះសីហនុ។មូលហេតុដែលលិចបណ្តាលមកពីខ្យល់កន្ត្រាក់ខ្លាំងរលកធំៗនិងលាយឡំដោយភ្លៀងដែលធ្វើឲ្យយុទ្ធការដើរទូកបានរសាត់ទាញចូលទៅឃ្លងរលកបោកធ្វើឲ្យក្រឡាប់តែម្តងតែមិនបណ្តាលឲ្យអ្នកនេសាទ៤នាក់នៅលើទូកមានគ្រោះថ្នាក់បាត់បង់ជីវិតឬបាត់ខ្លួនឡើយ៕

 

មតិយោបល់