ប៉ៃលិនៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់ខ្លាំង យប់មិញនៅតំបន់ជួរភ្នំ ដែលជាតំបន់ផ្ទៃរងទឹកភ្លៀង នៃស្ទឹងប៉ៃលិន ពេលនេះស្ទឹងប៉ៃលិន ទឹកបានហក់ឡើងពេញប្រៀប នឹងហូរចូលតំបន់ទំនាបមួយចំនួនតាមមាត់ស្ទឹង ក្នុងភូមិសាស្ត្រ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ហើយក៏ជាការគំរាមកំហែង ដល់ប្រព័ន្ធធារាសាស្រ្តថ្នល់បត់ ស្រុកសាលាក្រៅ របស់យើងផងដែរ ។
ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន កំពុងចុះពិនិត្យ និងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីបង្ការនូវការខូចខាត់ដល់ប្រព័ន្ធធារាសាស្រ្ត៕


មតិយោបល់