ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដូនពេញប្រជុំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីដង្ហែសពលោក កែម ឡី

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានបើកកិច្ចប្រជុំបន្ទាន់ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញរួមជាមួយមន្ត្រីក្រោមឱវាទមានមេប៉ូលិសប៉ុស្តិ៍និងខណ្ឌ ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

ក្នុងកិច្ចប្រជុំនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ ផ្តោតសំខាន់លើការបន្តដាក់ផែនការដោយស្មារតីក្នុងការទទួលខុសត្រូវខ្ពស់បំផុតនៃគណៈបញ្ជាការឯកភាពខណ្ឌ និងសង្កាត់ ក្នុងការពារតម្រាយផ្លូវ ក្បួនដង្ហែរសពលោក កែម ឡី ក្នុងមូលដ្ឋានខណ្ឌ ដែលនឹងប្រព្រឹត្តនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ ពិសេសពាក់ព័ន្ធនឹងការទប់ស្កាត់បក្សប្រឆាំង ដែលឆក់ឱកាសលួចកេញចំណេញនយោបាយពីការហែសព ក៏ដូចជាការបង្កបាតុភាពនានាដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសតាមបណ្តាគោលដៅស្ថាប័នសំខាន់ៗមួយចំនួន ក្នុងភូមិសាស្ត្រខណ្ឌដូនពេញទាំងមូលតែម្តង៕

មតិយោបល់