ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីអូស្ត្រាលីពង្រីកឧស្សាហកម្មសត្វគោក្របីឲ្យកាន់តែរីកចម្រើន

អូស្ត្រាលីៈ ស្ត្រីមានបំផុត និងជាអ្នកមានអានុភាពក្នុងការរុករករ៉ែរបស់អូស្រ្តាលី នាង Gina Rinehartបានទិញកសិដ្ឋានចិញ្ចឹមគោក្របី ពីរបន្ថែមទៀត នៅភាគខាងជើង​របស់ប្រទេស​អូស្ត្រាលី​ដើម្បីបន្ថែមទៅផលប័ត្រដែលកំពុងកើនឡើង​របស់នាងខណៈដែលនាងដោះដូរជាសាច់​ប្រាក់នៅលើទីផ្សារម្ហូបអាហារលូតលាស់យ៉ាងឆាប់រហ័សនៅអាស៊ី។នេះបើយោង​តាមសារ​​​​ព័ត៌មាន​ស៊ីនហួចុះផ្សាយនៅថ្ងៃទី ២២ ខែកក្កដានេះ។

ក្រុមហ៊ុន HP របស់ Rinehart នឹងបង្កើតការវិនិយោគសត្វគោក្របីតាមតំបន់ជនបទដ៏សំខាន់របស់ខ្លួន​ឲ្យឈ្ពោះទៅមុខ ឲ្យកាន់តែច្រើនឡើង ក្រៅពីអាជីវកម្មរ៉ែ។

សេចក្តីប្រកាសមួយបានលើកឡើងនៅថ្ងៃសុក្រថា ក្រុមហ៊ុន HP បានទិញស្ថានីយ៍ដែនដីភាគខាង​ជើងទាំងពីរ​ Riveren និង Inverway ពីក្រុមហ៊ុននាំចូលគោក្របីរស់ធំជាងគេរបស់ឥណ្ឌូនេស៊ី (Japfa) ។ សម្បត្តិកាន់កាប់មួយនេះគឺជាការទិញបន្ថែមមួយរបស់ក្រុមហ៊ុន HP ដែលខ្លួនទើបតែបានទិញស្ថានីយចំនួនបី គឺ Fossils Downs, Liveringa និង Nerrima នៅភាគខាង​​លិច​ប្រទេសអូស្ត្រាលី។

អ្នកស្រីនិយាយថា នេះជាស្ថានីយ៍ថ្មីគ្របដណ្តប់លើផ្ទៃដី ៥៥០.០០០ ហិកតានៅក្នុងទីក្រុងKatherineជាមួយនឹងការរួមបញ្ចូលគ្នានៃហ្វូងសត្វគោ ៤០.០០០ក្បាល៕

មតិយោបល់