ព័ត៌មានជាតិ

Updated៖ អគ្គិភ័យឆេះដេប៉ូ ទិញលក់ម៉ាស៊ីនទឹកត្រជាក់ អស់ទឹកប្រាក់ជិត៨ម៉ឺនដុល្លារ

ភ្នំពេញៈ វេលាម៉ោង៨ និង៣៥នាទី ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ មានអគ្គិភ័យឆាបឆេះមួយកើតឡើង នៅផ្ទះលេខ ៩A។

ជនរងគ្រោះឈ្មោះ ម៉េង ទៀង ភេទស្រី អាយុ ៥៦ឆ្នាំ ដែលជាម្ចាស់ដេប៉ូ ទិញលក់,ជួល,ជួសជុល,លាងសម្អាតទូទឹកកក, ដំឡើងម៉ាស៊ីនត្រជាក់ ,ម៉ាស៊ីនបោកខោអាវ ,ម៉ាស៊ីនទឹកក្តៅ និងម៉ាស៊ីនទឹកត្រជាក់ ដែលមានយីហោ ម៉េងសុង (ម្ចាស់ឃ្លាំងលក់រថយន្ត និងម៉ូតូ)។

សម្ភារៈខូចខាត៖
-ម៉ាស៊ីនត្រជាក់ទាំងចាស់ទាំងថ្មី
-ទូរទឹកកករថយន្តសាំយ៉ុង ១គ្រឿង
-រថយន្តកូរ៉េម៉ាកដេវ៉ូ ១គ្រឿង
-កន្លែងស្នាក់នៅខាងក្រោយឆេះអស់ ១កំណាត់
-រថយន្ត ១គ្រឿង រងការខូចខាតបន្តិចបន្តួចមួយកំណាត់ក្រោ។
-រថយន្តម៉ាកវ៉ល់វូ ១គ្រឿង
-ម៉ូតូ ១គ្រឿង
-គ្រឿងបន្លាស់រថយន្ត
-ម៉ូតូមួយចំនួនទៀត ដែលគេមិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយនោះទេ។

ដំណើររឿង៖ តាមសេចក្តីរាយការណ៍ បឋមបានឱ្យដឹងថា ករណីអគ្គិភ័យឆាបឆេះ ឃ្លាំងស្តុកម៉ាស៊ីនត្រជាក់ និងឃ្លាំងលក់រថយន្ត បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីល្ងាចម្សិលម៉ិញនេះ ដោយឃ្លាំងស្តុកម៉ាស៊ីនត្រជាក់ និងទូទឹកកកនោះ មានទំហំប្រមាណ ៨ម×១០ម ខូចខាតអស់ទឹកប្រាក់ប្រមាណចន្លោះពី ៧ម៉ឺនទៅ ៨ម៉ឺនដុល្លារ ចំណែកឃ្លាំងលក់រថយន្ត និងម៉ូតូមានទំហំប្រមាណ ១០ម×ជាង២០ម ស្ថិតពីមុខឃ្លាំងម៉ាស៊ីនត្រជាក់។

មូលហេតុ៖ គេនៅមិនទាន់ដឹងនោះទេ ប៉ុន្តែបើតាមអះអាងរបស់ ម្ចាស់ឃ្លាំងស្តុក ម៉ាស៊ីនត្រជាក់ បានឱ្យដឹងថា អគ្គិភ័យនេះឆាបឆេះ ចេញពីផ្នែកខាងលើ នៃឃ្លាំងលក់រថយន្ត ហើយក៏ឆេះរាលដាល ដល់ឃ្លាំងលក់ម៉ាស៊ីនត្រជាក់ របស់គាត់តែម្តង។

ដោយឡែក ប្អូនរបស់ម្ចាស់ឃ្លាំងលក់រថយន្តធ្វើការបដិសេធថា អគ្គិភ័យនេះ មិនបានឆាបឆេះចេញពីឃ្លាំងរបស់គាត់នោះទេ គឺឆាបឆេះចេញផ្នែកខាងក្រោយវិញ៕

មតិយោបល់