ព័ត៌មានជាតិ

អ៊ំស្រីវ័យ ៥៩ឆ្នាំម្នាក់ ជួលម៉ូតូឌុបជិះទៅផ្ទះ ស្រាប់តែត្រូវរថយន្តសាលារៀន អាល់ហ្វា បើកបុក បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១១ និង២០នាទីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅម្ដុំបុរីចំការដូង ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ អ៊ំស្រីម្នាក់អាយុ ៥៩ឆ្នាំចេញពីផ្សារ ជួលម៉ូតូឌុបជិះទៅផ្ទះ ស្រាប់តែត្រូវរថយន្តសាលារៀន អាល់ហ្វា បើកបុកបណ្ដាលឲ្យរងរបួសធ្ងន់។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ក្រោយពីកើតហេតុ សមត្ថកិច្ចខណ្ឌដង្កោ បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការវាស់វែង និងធ្វើការដោះស្រាយ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់