ព័ត៌មានជាតិ

យីលោកចោ! ដល់រដូវកាន់បិណ្ឌលួចធុងបាស់ត្រៀមរាំភ្ជុំធំហើយមើលទៅ

កំពង់ឆ្នាំងៈ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២០ និង៣៥នាទី សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យឈ្មោះ ឈុំ សត្យា ភេទប្រុស អាយុ ២៣ឆ្នាំ។

មូលហេតុ៖ លួចទ្រព្យសម្បត្តិ (លួចទូរស័ព្ទ និងធុងបាស់) នៅភូមិ/ឃុំខាងលើ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅម៉ោង៧ និង៣៥នាទីព្រឹក។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងឃាត់ខ្លួន ព្រមទាំងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់